សៀមរាបៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង១៥នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
ម្ចាស់ផ្ទះឈ្មោះ ធឿន ផល អាយុ ៥៨ឆ្នាំ និងប្រពន្ឋឈ្មោះ ហួន អែម អាយុ ៥៦ឆ្នាំ មានកូនចំនួន៤នាក់ រស់នៅភូមិ/ឃុំខាងលើ។
សម្ភារៈខូចខាត៖
-ឆេះផ្ទះទំហំ ៧.៥x៨ម
-ឆេះស្រូវអស់ចំនួន ១១ការ៉ុង
-ខ្សែ.កមាសទម្ងន់ ៥ជី ចំនួន ១ខ្សែ
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង ។
ករណីនេះ សមត្ថកិច្ចមិនបានចេញអន្តរាគមន៍នោះទេ ដោយសារម្ចាស់ផ្ទះចេញទៅច្រូតស្មៅគោ ហើយចាក់សោផ្ទះចោល បូករួមនឹងផ្ទះនៅដាច់ស្រយាល ក៏ដូចជាទទួលបានព័ត៌មានយឺត៕
មតិយោបល់