ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ មុនពេលជនដៃដល់ (ហៅក្រឹម) ធ្វើសកម្មភាព បានបង្ហោះសារលើ Facebook ថា «ហ្ហែង ឃើញអញនៅស្ងៀម ហ្ហែងគិតថាអញគមែន អញខ្លាចហ្ហែងមែន..»

រតនគីរីៈ ភ្ញាក់ផ្អើល ពេលឃើញសារលើបណ្ដាញសង្គម Facebook មុនពេលដែលជនដៃដល់ បានធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ គឺករណីឃាតកម្មគិតទុកជាមុន នៅក្នុងហាងកាហ្វេ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង៩ និង២០នាទី។

ជនសង្ស័យឈ្មោះ នួន មករា (ហៅក្រឹម) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ជាមិត្តភក្ដិជនរងគ្រោះ) ។ ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

បច្ចុប្បន្ន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់