ភ្នំពេញៈ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង និងបកកញ្ចក់ខ្មៅខេមរភូមិន្ទ នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល ។ ដោយឡែកកម្លាំងពន្លត់អគ្គិភ័យកងរាជអាវុធរាជធានីភ្នំពេញ ក៏បានត្រួតពិនិត្យរថយន្តបាញ់ទឹក និងបំពង់ពន្លត់ភ្លើង ដើម្បីធានាឲ្យទាន់ហេតុការណ៍កើតឡើងជាយថាហេតុ ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ក្រោកពីព្រលឹម រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្ររៀងៗខ្លួន ក្នុងរាជធានីភ្នំពេញ ។ ចំពោះកម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បានហាត់កីឡាដើម្បីសុខភាព ចៀសឲ្យផុតពីជម្ងឺដង្កាត់ផ្សេងៗ បន្ទាប់ពីហាត់កីឡារួចមកក៏បាននាំគ្នាបោសជូតសម្អាតកន្លែងហ្វឹកហាត់ និងជូតឧបករណ៍សម្រប់ហាត់ផងដែរ ។
ជាមួយគ្នានោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ និងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ៕
មតិយោបល់