ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ នឹងថ្នាំញៀនម៉ាទឹកកក ២កញ្ចប់

(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍កន្ទោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ រួមនឹងម៉ូតូស្កុបពី មួយគ្រឿង យកមកប៉ុស្តិ៍។ ករណីនេះកើតទ្បើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ១២ និង មេសា ២០១៦ នៅតាមបណ្តោយផ្លូជាតិ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់នោះទី ១.ឈ្មោះ ផាន់ ពិសិដ្ឋ អាយុ ២២ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ – ទី២.មានឈ្មោះ ង៉ែត រតនះ អាយុ ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាម្ចាស់ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ 1AS-6184 ។

នគរបាល ប៉ុស្តិ៍កន្ទោក បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ តាមបណ្តោយផ្លូវជាតិលេខ៤ ហើយពេលនោះក៏ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូ កម្លាំងក៏មានការសង្ស័យក៏ជិះដេញតាម ហើយជនសង្ស័យបានព្យាយាមជិះរត់រហូតដល់ចំណុចភូមិកន្ទោកជើង ក៏ឃាត់បានតែម្តង ។

ក្រោយពេលឃាត់បានសមត្ថកិច្ចបាន ឆែករកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ១តូចនិង១ទៀតរាងធំល្មម រួមម៉ូតូស្កុបពី១គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមវត្ថុតាង និងសម្ភារ: យកមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូន ឡើងតុលាការចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-04-19_14-11-02photo_2016-04-19_14-10-51 photo_2016-04-19_14-11-07 photo_2016-04-19_14-10-57

មតិយោបល់