(ភ្នំពេញ)៖ ស្ត្រីម្នាក់បើកម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវមុនីរ៉េត ទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុហួសក្រោមស្ពានស្ទឹងមានជ័យ បន្តិចក៏លេចជនសង្ស័យម្នាក់ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់ការបូកបានសំរេច រួចជិះឡើងលើស្ពានស្ទឹងមានជ័យគេចដោយសុវត្តិភាព។ ករណីនេះកើតឡើងកាលវេលាម៉ោង៩ និង៥០នាទីយប់ត្រូវនិងថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាយវ៉ាន់ធូ ភេទស្រីអាយុ៣៨ឆ្នាំ មានមុខរបរជាអាជីវករលក់ដូរនៅផ្សារថ្មីស្នាក់នៅក្នុងបុរីសូនី រូបគាត់បានបើកម៉ូតូសង់កូរ៉េពាក់ស្លាកលេខ ឆ4979ភព.1 បើកពីកើតទៅលិចចេញពីលក់ដូរគោលបំណងត្រលប់ទៅផ្ទះ ខណៈពេលមកដល់ចំនុចកើតហេតុខាងលើក៏លេចជនសង្ស័យជិះម៉ូតូម្នាក់ឯងមិនចាំម៉ាកមកពីក្រោយបានធ្វើសកម្មភាពឆក់កន្ត្រកដែលគាត់ដាក់កាបូក បានសំរេចជិះឡើងលើស្ពានអាកាសស្ទឹងមានជ័យគេច ដោយសុវត្ថិភាព។
របស់របរដែលនៅក្នុងការបូក ដែលជនសង្ស័យយកទៅរួមមានទូរស័ព្ទ២គ្រឿង និងកាតទូរសព្ទ័គិតជាលុយជិត១០០០ដុល្លា និងសៀវភៅគល់បញ្ជីអ្នកជំពាក់លុយនិងលុយមួយចំនួនធំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់បានដល់សួរនាំ ជនរងគ្រោះរួចឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងសាឡាង ដើម្បីកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួន មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕


មតិយោបល់