(ក្រុងកាប៊ុល)៖ បើតាមក្រសួងសុខភាពសាធារណៈនៃប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ២០០នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងកាប៊ុល។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន Breaking News ចេញផ្សាយមុននេះបន្តិច នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ក្រុមណាជាអ្នកបង្កនោះឡើយ ប៉ុន្តែសន្តិសុខត្រូវបាន បង្កើននៅក្នុងរដ្ឋធានីនៅឡើយ ស្របពេលដែលមនុស្សស្លាប់អាចនឹងមានច្រើននាក់។ សម្រាប់ព័ត៌មាន លម្អិត នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕
មតិយោបល់