ព័ត៌មានជាតិ

ជនជាតិចិនម្នាក់រួមទាំងគ្រឿងញៀនជិត៤០គីឡូត្រូវសមត្ថកិច្ចឃាត់នៅសង្កាត់ទន្លេបាសាក់

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង០០នាទយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបប្រមាណជា៤០គីឡូក្រាមនៅក្នុងបន្ទប់ខុនដូមួយកន្លែងនិងចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ដែលសម្ងំលាក់ខ្លួនជួញគ្រឿងញៀននោះ។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានឲ្យដឹងថាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចជំនាញដែលដឹកនាំដោយលោក ស៊ី​ ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងលោក សេង ឃុនណាង នាយការិយាល័យទី១១បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់មួយករណីស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩បន្ទប់លេខ១៩ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ឡឹ កវណ្ណៈ បានបន្តថាជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះYUNLIANFU ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិតប្រាកដដោយដកហូតវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ធំដែលមានទម្ងន់៣៩គីឡូក្រាម។ជាងនេះទៀតកម្លាំងជំនាញបាននិងកំពុងបន្តតាមចាប់មុខសញ្ញាម្នាក់ដែលជាម្ចាស់ថ្នាំញៀនបាននាំយកមកលក់និងប្រគល់ឲ្យជនជាតិចិនរូបនេះ។ទោះជាយ៉ាងណាក្តីជនសង្ស័យនិងថ្នាំញៀនជិត៤០គីឡូក្រាមនេះសមត្ថកិច្ចបាននិងកំពុងកសាងសំណុំបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

 

មតិយោបល់