ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការចូលរូមពីនាយ នាយរង និងពលអាវុធហត្ថ ក្រុងស្រុក និងស្នាក់ការជាច្រើនរូប ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានវាយតម្លៃការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលកន្លងមកកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអនុវត្តការងារភារកិច្ចរបស់ខ្លួនបានល្អ ដោយមានការកោតសរសើរពីលោកនាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរះភូមិន្ទ។អាវុធហត្ថខេត្តព្រះសីហនុ បានបំពេញតួនាទីភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើស និងជួយអន្តរាគមន៍បានទាន់ពេលវេលានូវសកម្មភាពបទល្មើសគ្រឿងញៀន ពិសេសចូលរួមបង្ការទប់ស្កាត់ពន្លត់អគ្គិភយ័ អាវុធហត្ថបានជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ពិសេសសម្រួលចរាចរណ៍ដល់សិស្សានុសិស្សនៅតាមសាលានានាក្នុងខេត្តព្រះសីហនុទទួលបានជោគជ័យជាបន្តបន្ទាប់។
លោកមេបញ្ជាការអាវុធហត្ថបានបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំសភាពការណ៍មានការអភិវឌ្ឍរីកចម្រើនទាមទារឲកម្លាំងអាវុធហត្ថមានជំនាញ បច្ចេកទេស សមត្ថភាពសហការគ្នាកាន់តែល្អបន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប សង្គ្រោះប្រជាពលរដ្ឋឲបានទាន់ពេលវេលា បន្តសហការជាមួយស្នងការនគរបាលខេត្ត ដើម្បីបំពេញការងារក្នុងមូលដ្ឋាន ច្បាមចាប់ ស្រាវជ្រាវមុខសញ្ញា អ្នកប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង ព្រោះអាវុធហត្ថជាសេនាធិការឲគណះបញ្ជាការឯកភាពខេត្តក្នុងការអនុវត្តការងាររក្សា សន្តិសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តថា អាវុធហត្ថ មិនត្រូវមានការពាក់ពន្ធ និងបញ្ហាគ្រឿងញៀន កុំយកខ្លួននៅជិតក្រុមចែកចាយ ជួញដូរប្រើប្រាស់គ្រឿងញៀន ប្រសិនបើរកឃើញមន្ត្រីអាវុធហត្ថណាម្នាក់មានការពាក់ពន្ធនិងគ្រឿងញៀន និងអនុវត្តទៅតាមផ្លូវច្បាប់។ មន្ត្រីអាវុធហត្ថត្រូវសហការជាមួយមន្ត្រីគយ ដើម្បីបង្ក្រាបបទល្មើសទំនិញមិនប្រក្រតី ដែលមិនបានចូលមកបង់ពន្ធ អាវុធហត្ថត្រូវមានក្រមសីលធម៌ ពង្រឹងការងារអប់រំចិត្តសាស្ត្រ និងគ្នានបដិវត្តពណ៍ ការងារការពារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជំរុញការងារជួយគ្រួសារអាវុធហត្ថដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ អាវុធហត្ថត្រូវមានការសាមគ្កីភាព ឯកភាពផ្ទៃក្នុង ធ្វើអ្វីមិនត្រូវប៉ះពាល់ដល់ប្រជាពលរដ្ឋ ព្រោះមន្ត្រីអាវុធហត្ថជាអ្នកជួយប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់។
អាវុធហត្ថត្រូវប្រមូលព័ត៌មាន ព្រោះការងារព័ត៌មានវាមានសារសំខាន់ណាស់នៅគ្រប់ទីកន្លែងទាំងអស់ក្នុងការក្តាប់ ស្រាវជ្រាវនៅតាមក្រុង ស្រុក ស្នាក់ការ ដើម្បីបហរមូលព័ត៌មានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅជុំវិញខ្លួននៅគ្រប់រាជធានី/ខេត្ត ដើម្បីដោះស្រាយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ពិសេសការអនុវត្តការងារភូមិ ឃុំមានសុវត្ថិភាព។ ការកសាងផែនការ ការពារសន្តិសុខនៅតាមក្រុង ស្រុក ស្នាក់ការនិមួយៗ និងមានកម្លាំងអន្តរាគមន៍ ដើម្បីសហការជាមួយអាជ្ញាធរខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធបានទាន់ពេលវេលា។
ក្នុងឱកាសនោះលោកមេបញ្ជាការ ក៏បានបំពាក់ឋានន្តរស័ក្តិថ្នាក់ព្រិនបាលឯក ជូនមន្ត្រីអាវុធហត្ថជាស្រីចំនួន០៥នាក់ផងដែរ៕







មតិយោបល់