ព័ត៌មានជាតិ

Bacelona ​​បរាជ័យ​ក្រៅទឹកដី​យ៉ាង​អាម៉ាស​

អេស្ប៉ាញ៖ក្លិប បាល់ទាត់ Bacelona ​កាលពីថ្ងៃទី ១ ​ខែ ធ្នូ ឆ្នាំ ២០១៣ នេះ​​ បាន​ធ្វើដំណើរ​ទៅកាន់ក្លិប​បាល់ទាត់ Athletic Bilbao ក្នុងជំនួបក្របខណ្ឌ Athletic Bilbao ។
Bacelona
ក្នុងតង់ទី ១ ​ស្ថានភាព​វាយលុករបស់ Bacelona ​ពិតជាពុះកញ្ជ្រោល​យ៉ាងខ្លាំង តែ​ជាលទ្ធផលបានត្រឹមតែ ០-០ តែប៉ុណ្ណោះ​។​ចូលមកដល់តង់ទី ២ ​ក្លិប Athletic Bilbao នោតែ​ទប់ការវាយប្រហារ​របស់ Bacelona បានដដែល ។ ​បើទោះបីជា​ក្លិប Bacelona ខិតខំវាយប្រហារ​​យ៉ាងណា ដោយអវត្តមានកីឡាករ Messi ធ្វើ​ឲ្យក្លិបមួយនេះ​​​តានតឹង រហូតដល់ នាទី ៧១ ក្លិប Athletic Bilbao បានបំបែកពងមាន់ ​របស់ Bacelona ដោយកីឡាករ Muniain ។

ចប់ការប្រកួត ​Bacelana បានរងបរាជ័យ ​ដោយភ្លក់រស់ជាតិជូរចត់​ជាលើកដំបូង ​ក្នុងក្របខណ្ឌ La Liga នៅឆ្នាំនេះ ។​
បញ្ជាក់ផងដែរថា ក្លិប Athletic Bilbao កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០០៦ ក៏​ធ្លាប់បាន​ឈ្នះ ក្លិប Bacelona ម្តងរួចមកហើយដែរ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោម ៖

មតិយោបល់