ព្រះសីហនុៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារ អូរចំណារ ខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គាស្រស់ ផ្អកត្រីកាកឺម ជ្រក់ផ្កាស្នោ និងជ្រក់ស្ពៃ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រនោះទេ។ តែបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
-ស្រាបៀរដប ៧ ដប ចំណុះ ៣៣០ មីលីលីត្រ ស្មើនឹង ២.១ គីឡូក្រាម
-ទឹកដោះគោខាប់កំប៉ុង ៣ កំប៉ុង ចំណុះ ៣៨០ ក្រោម ស្មើនឹង ១.១៤ គីឡូក្រាម
-គ្រាប់សណ្ដែកកំប៉ុង ៤ កំប៉ុង ចំណុះ ២០០ ក្រោម ស្មើនឹង ០.៨ គីឡូក្រាម
-ស្ពៃកំប៉ុង ៦ កំប៉ុង ចំណុះ ៣៤០ ក្រោម ស្មើនឹង ២.០៤ គីឡូក្រាម
-ទឹកដោះគោជូរ ១២ ដប ចំណុះ១៥០ មីលីលីត្រ ស្មើនឹង ១.៨ គីឡូក្រាម
-ប្រេងខ្យង ១ ដប ចំណុះ១.០០០ ក្រាម ស្មើនឹង ១ គីឡូក្រាម
សរុបទំនិញដកហូតបានប្រហែល ចំនួន ៩.០៨ គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់