ព័ត៌មានជាតិ

វង់ភ្លេង​តន្រី​ស្រុកស្រែ​របស់ កុមារ ធ្វើឲ្យ​នឹកឃើញ​ដល់​អនុស្សាវរីយ៍​កាល​ខ្លួន​នៅ​ក្មេង​

​ជាមួយ​នឹង​សំឡេង​ប៉ៃ​ឡាំ ស្តាប់​សឹង​មិនបាន ស្មាន​តែ​ស្អី​គេ តាម​ពិត​ជា​វង់​តន្ត្រី​ស្រុកស្រែ​របស់ កុមារ​សោះ ។ វង់ភ្លេង​តន្ត្រី​កុមារ​នេះ​ដែរ អាច​ធ្វើ​ចេញ​ជា​រូបរាង បាន​ដោយ​អាស្រ័យ​លើ​វត្ថុធាតុដើម​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយមាន ប៊ីដុង ផ្តិល និង របស់​បរ​ជាច្រើ​ទៀត ដែល​ស្តាប់ទៅ​សឹងតែ​ទប់​សំណើច​មិនបាន​។

​ជាមួយ​នឹង​គំនិត​ច្នៃប្រឌិត យើង​ពិតជា​សូម​កោតសរសើរ ដែល​កុមារ​ទាំងនោះ អាច​ធ្វើ​វា​បាន នឹង​អាច​ច្រៀង​យ៉ាង​ពិរោះរ​ណ្តាំ​ដោយ​សំឡេង​ប៉ៃឡាំ ជាមួយនឹង​បទ “​កាល​ខ្ញុំ​នៅ​ក្មេង​” សំនៀង​ដើម​របស់ តារា​កំប្លែង ពែ​កមី ។​
​វីដេអូ ឃ្លិប​ប្រមាណ​ជា ១ នាទី និង ១២ វិនាទី​ដែរ បើ​យើង​បាន​ទស្សនា​ហើយ​ប្រាកដជា មានកូន​ចិត្ត​មួយ លួច​សរសើរ និង​នឹកឃើញ​អនុស្សាវរីយ៍ ខ្លួន​នៅ​ក្មេង ដែល​ធ្លាប់បាន​ធ្វើ​ដូច្នោះ​ដែរ ៕

​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់