ព្រះសីហនុៈ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ បាចុះធ្វើកំណត់ហេតុលើទីតាំងតូបលក់ដូរ និងរោងប្រក់តង់ចំនួន ២២ទីតាំង ម៉ាស៊ីនភ្លើងចំនួន ២ទីតាំង ទូរកុងតឺន័រចំនួន ២ និងការសង់របងបាំងការដ្ឋាន ចំនួន ២ទីតាំង នៅលើដីចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅចុងអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
ជាវិធានការទុកពេល ៣ថ្ងៃ ឲ្យម្ចាស់តូប និងម្ចាស់រោង ត្រូវរើចេញពីលើចិញ្ចើមផ្លូវដោយខ្លួនឯង។
៣ថ្ងៃក្រោយករណីមិនរុះរើ រដ្ឋបាលក្រុង នឹងយកគ្រឿងចក្រឈូសចោល ដោយមិនទទួលខុសត្រូវនូវការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិឡើយ៕
មតិយោបល់