ភ្នំពេញៈ ស្តែងនូវអារម្មណ៍ទាំងទឹកភ្នែកខណៈដែលសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធចាប់កូនរបស់ខ្លួនខុសនោះ អ្នកស្រី ចែម នី និង ភោគ រដ្ឋា ដែលជាម្តាយជនរងគ្រោះទាំងពីរ បានសម្រក់ទឹកភ្នែកលើកដៃសូមសំពះ ស្រែកឲ្យដោះលែងកូនខ្លួនវិញ ខណៈដែលអ្នកប្រព្រឹត្តិដើរយ៉ាងរំភើយក្រៅមន្ទីរឃុំឃាំង ឯកូនខ្លួនវិញបែរជាដេកគុកអស់រយៈពេល ១ខែ និង២០ថ្ងៃ ទាំងខ្លួនគ្មានកំហុសអីសោះនោះ។
ម្តាយ ជា ចាន់ថូ និង វ៉ាត កុសល ដែលជាជនរងគ្រោះ បានឲ្យដឹងថា មុនប្រាំថ្ងៃនៃការចាប់ខ្លួនកូនប្រុសរបស់អ្នកស្រី គឺមានករណីបំពុលឆ្កែ ១ក្បាល របស់លោក ណែម ស៊ីម អាយុ៤៣ឆ្នាំ ជានាយកសាលាសុពណ៌ ស្ថិតនៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ដែលធ្វើឡើងដោយជនសង្ស័យ ២នាក់ ដែលគ្មានទីលំនៅច្បាស់លាស់ជាក្មេងអនាថា ហើយកូនអ្នកស្រីក៏អត់ស្គាល់ជនសង្ស័យទាំងនោះដែរ។
ម្តាយរបស់ជនរងគ្រោះទាំងពីរថា «មុនដំបូងកូនរបស់ខ្ញុំវាបានជិះពីធ្វើការជាកម្មករសំណងនៅ បាតដឹង វៀងគេចប៉ូលិសចាប់មួក ដោយវៀងខាងកើត ឃុំបាតដឹង ដោយឆ្លងវត្តសុពណ៌ ក៏ជួបក្មេង ដែលបំពុលឆ្កែ សូមជិះទៅកាន់ក្បាលថ្នល់ស្ថិតនៅ ឃុំម្នាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល» ។ អ្នកស្រីចែម នី បានបន្តថា មុនដំបូងកូនមីង ភោគ រដ្ឋា បដិសេធមិនឲ្យវាជិះទៅទេ ព្រមទាំងនិយាយថា យើងអត់ស្គាល់ផងឲ្យជិះម៉េច តែដោយសារតែ កូនខ្លួនចិត្តល្អ ក៏ឲ្យជិះទៅ ដោយយល់ឃើញថាយប់ទៅហើយ មិនដឹងរកម៉ូតូជិះឯណាបាន។
អ្នកស្រី បានបន្តទៀតថា នៅពេលកូនខ្ញុំឈប់ឲ្យជនសង្ស័យជិះ ដោយកូនខ្ញុំអត់ដឹងថា ជនសង្ស័យនោះ បំពុលឆ្កែគេងាប់ ៥ថ្ងៃហើយនោះទេ ពេលកូនម្ចាស់ឆ្កែ បានឃើញក៏ខលទៅប្រាប់ប៉ាគេថា កូនខ្ញុំជាបក្ខពួកតែមួយ ហើយប៉ារបស់គេ បានខលទៅកាន់ប៉ូលិស ដេញប្រផាប់ចាប់ប្រភីង ដែលសល់ ៥០ម៉ែត្រ ទៀត ជិះដល់ផ្ទះទៅហើយនោះ ។
អ្នកស្រីបានបន្តទៀត ក្រោយការដេញចាប់របស់ប៉ូលិស កូនខ្ញុំបានខលមកកាន់ខ្ញុំ ឲ្យជួយទៅមើល ដោយប្រាប់ថាអត់ដឹងអីសោះ ប៉ូលិសចាប់ ពេលនោះខ្ញុំក៏សួរថា ហេតុអ្វីប៉ូលិសតាមចាប់ ចឹង ? កូនខ្ញុំបានឆ្លើយថា ដោយសារតែឌុបអាអូនមួយ ដែលបំពុលឆ្កែគេ ចឹងប៉ូលិសដាក់ខ្នោះកូនហ្នឹងហើយ កូនខ្ញុំ និង កូនមីង ភោគ រដ្ឋា អត់ដាក់ខ្នោះទេ ដោយប៉ូលិស គ្រាន់តែហៅ មកបំភ្លឺ ស្រាប់តែទៅបំភ្លឺ ប្រលែងអ្នកបំពុលឆ្កែ មកចាប់ កូនខ្ញុំ និង កូនមីង រដ្ឋា អត់ដឹងខ្យល់អីផង ។
លោកមេធាវី លី ទិត្យបូនាមី បានឲ្យដឹងថា បើតាមអង្គហេតុលើកឡើងកូនក្តី របស់លោក វាមានលក្ខណៈអយុត្តិធម៌ច្រើន ដែលហៅថាកូនក្តីរបស់លោកទាំងពីរ មិនបានប្រព្រឹត្តិដូចការលើកឡើងប៉ូលិសឡើយ គឺជាការចាប់ដោយភាន់ច្រឡំ ។ លោកថា បើតាមការលើកឡើងរបស់កូនក្តី គឺកូនក្តីលោកគ្រាន់តែជួយដឹក បុគ្គលម្នាក់អត់ស្គាល់សោះ បែរជាជនដែលបំពុលឆ្កែរបស់គេ ក៏ស្ថិតលើការជាន់ដានគេ រហូតដល់ប៉ូលិសបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន។
បើសិនជាករណីខាងលើ ដូចអ្វីដែលលើកឡើងរបស់ម្តាយជនរងគ្រោះទាំងពីរ និង មេធាវីកំពុងទទួលសំណុំរឿងការពារក្តី មែននោះ ស្ថាប័នដែលពាក់ព័ន្ធ ដែលកំពុងដំណើរការរឿងនេះ គួរណាស់បើកការស៊ើបអង្កេតសារជាថ្មីជាសាធារណៈ ដើម្បីផ្តល់ពន្លឺយុត្តិធម៌ ជូនដល់ ជនរងគ្រោះ ជា ចាន់ថូ និង វ៉ាត កុសល ដែលត្រូវបានគេឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល លើករណីជាន់ដាននេះឡើងវិញ កុំឲ្យអ្នកអត់ដឹងជាប់ទោស អ្នកបំពុលឆ្កែរួចខ្លួនយ៉ាងដូច្នោះ។
បញ្ជាក់ផងដែរថា ជនរងគ្រោះ ដែលជាប់ដានទាំងពីរឈ្មោះ ជា ចាន់ថូ និង វ៉ាត កុសល ត្រូវបានសម្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១៦៕
អ្នកស្រី ចែម នី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ជា ចាន់ថូ
អ្នកស្រី ភោគ រដ្ឋា ត្រូវជាម្តាយ វ៉ាត កុសល
មតិយោបល់