ព័ត៌មានជាតិ

លោកប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ ផ្លាស់ប្តូរទៅប៉ុស្តិ៍ថ្មី រុះរើបន្ទប់ប៉ុស្តិ៍ចាស់ទ្វារ បង្អួច សូម្បី អំពូលភ្លើងមិនទុកផង

ភ្នំពេញ: អុញនោះ ! ទឹកចិត្តជានាយប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ដូចលោក ប៉ាល់ យុត្ថា គ្មានមេត្តាធម៌ ឆន្ទ:ក្នុងការងារ បម្រើប្រជាពលរដ្ឋ គ្មានសាងកេរ្តិ៍តំណែល ក្នុងអង្គភាព គ្រាន់តែប្តូរផ្ទេរ ទៅកាន់ប៉ុស្តិ៍ថ្មី តំណែងនៅដដែលសោះ សូម្បីតែទ្វារ បង្អូច អំពូលភ្លើង ក្នុងបន្ទប់ ក៏លោករុះរើ ដោះវេចប្រមូលដែរ ។

ទិដ្ឋភាពជាក់ស្តែង នៅព្រឹកថ្ងៃទី០៤ ខេតុលា ឆ្នាំ២០១៩នេះ ខណ:ដែលលោក នាយប៉ុស្តិ៍ លោក ប៉ាល់ យុត្ថា ដឹកនាំផ្ទាល់សាច់ញាតិ ធ្វើការរុះរើ កុំថាឡើងឯកសារការងារ សូម្បីតែ ទ្វារ បង្អូច កៅអី អំពូលភ្លើង ក្នុងបន្ទប់ ក៏លោករុះរើ ដោះប្រមូលយកទៅដែរ ។

លោកប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្តូរផ្លាស់ទៅ កាន់ប៉ុស្តិ៍ត្រពាំងក្រសាំងវិញ រីឯលោក ទូច ទី នាយប៉ុស្តិ៍ត្រពាំងក្រសាំង ត្រូវមកកាន់ ប៉ុស្តិ៍កាកាប១ វិញ ។

សកម្មភាពរបស់លោកនាយប៉ុស្តិ៍ ត្រូវបានអ្នកឃើញ រាល់សកម្មភាពរឹតតែទ្រូង ពុទ្ធោអើយ ឋាន:ជានាយប៉ុស្តិ៍ គួរណាស់ ធ្វើនូវទង្វើល្អ សាងកេរ្តិ៍តំណែល ទុកឲ្យកូនចៅ មេប៉ុស្តិ៍ថ្មី ប្រើប្រាស់បន្ត ដូចជាបម្រើប្រជាពលរដ្ឋដែរ ។ ហើយសកម្មភាពបែបអសោចកេរ្តិ៍ ត្រូវបានមតិជាច្រើន ពិសេសកូនចៅ ហួសចិត្ត ដល់ថ្នាក់ដោះប្រមូលយក តាំងពីអំពូលភ្លើងទៅហើយ៕

មតិយោបល់