ព័ត៌មានជាតិ

ខំរត់ឆ្លងខេត្តមកលាក់ខ្លួន ស្មានតែគេចផុត ដឹងអីចុងក្រោយជាប់ខ្នោះដដែល

រតនគិរីៈ ជនសង្ស័យម្នាក់លួចម៉ូតូពីខេត្តស្ទឹងត្រែង មកលាក់ខ្លួននៅរតនគិរី ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ៨និង៣៥នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្រុងបាលុង ខេត្តរតនគិរី។

ជនសង្ស័យឈ្មោះ អៀម ផានិត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្រៀច ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ដូង រស់នៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

វត្ថុតាងដកហូតបាន៖ ម៉ូតូមួគ្រឿងម៉ាក ហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 1B-2072។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង រង់ចាំប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់