កំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៥នាទី មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ ត្រង់ចំណុចភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ សែម សែ ភេទប្រុស អាយុ ៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ/ឃុំខាងលើ ។ មូលហេតុ៖ ធ្លាក់ពីលើផ្ទះបណ្តែតទឹក ដោយឪពុកម្តាយមិនដឹង។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះ ឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់