ព័ត៌មានជាតិ

អាក្រៀមមិនទាន់អស់ អាស្រស់មកដល់ល្មម(មហាសកម្ម)!!! មុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ មានដីកាបង្គាប់ឲ្យចាប់ខ្លួន គេចខ្លួនរួចរហូត ប៉ុន្ដែគេចមិនរួច ពីដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួន

កំពង់ស្ពឺ: នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សួង ហេង ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាម ពណ៌សថ្លាចំនួន ៣២កញ្ចប់
-ទូរស័ព្ទដៃ ១គ្រឿង
-ឧបករណ៍ប្រើប្រាស់ សម្រាប់វេចខ្ចប់មួយចំនួន។

ដំណើររឿង៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចទទួលដីការឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុន្ដែមុខសញ្ញាបានរត់គេចខ្លួនរហូត មកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ត្រីជំនាញធ្វើការស្រាវជ្រាវ រកឃើញព្រមទាំងឃាត់ខ្លួនជនសង្ស័យបាន នៅភូមិ/ឃុំខាងលើ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់