ព័ត៌មានជាតិ

ប្តីឱបមិនកម្រើក លុះយកដៃស្ទាបមើលរឹងស្ដូក

ភ្នំពេញ: ស្រ្តីម្នាក់ខណ:ដែលកំពុងដេកជាមួយ ប្តីពេញមួយយប់ទៅហើយ ស្រាប់តែព្រឹកឡើងប្តីឱបប្រពន្ធមិនកម្រើក ពិនិត្យមើល ពុទ្ធោ ! ប្រពន្ធកំពុងដកចង្កាមាន់ ស្លាប់បាត់ជីវិតសង្ស័យខ្យល់គ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះលក់គ្រឿងក្លែម ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រ៉េន រ័ត្ន មុខរបរ ស៊ីឈ្នួលលក់ដូរ នៅកន្លែងហាងខាងលើ មានស្រុកកំណើត ភូមិយាយអត ឃុំគុត្កសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមបុរសជាប្តីបានឲ្យដឹងថា ពីយប់ដេកជាមួយគ្នាជាធម្មតា លុះដល់វេលាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ មិនទាន់ក្រោកភ្លាមទេ កេះប្រពន្ធ តែមិនឆ្លើយពិនិត្យមើល ទើបដឹងថាកំពុងដកចង្កាមាន់ ស្រែកហៅគេឯង ហៅថៅកែហាងឲ្យជួយ តែប្រពន្ធបានស្លាប់បាត់ទៅហើយ ។
សពខាងលើ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ កោសល្យវិច័យ រួចឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តទឹកថ្លា ៕

មតិយោបល់