ព័ត៌មានជាតិ

ទំនិញខូចគុណភាព ឫហួសកាលបរិច្ឆេទប្រើប្រាស់ មន្ត្រីជំនាញដកហូត

ពោធិ៍សាត់: នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយរួមសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់នៅតាមស្តង់ និងដេប៉ូលក់ទំនិញ នៅក្នុងក្រុងពោធិ៍សាត់ ដោយធ្វើការត្រួតពិនិត្យទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគវេចខ្ចប់ស្រាប់ ដើម្បីស្វែងរកទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០៣មុខ សរុបប្រហែល ១២២គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់បន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល៕

មតិយោបល់