កោះកុងៈ គ្រូបង្រៀននៅសាលាវិទ្យាល័យថ្មសម្នាក់ បានជួបគ្រោះថ្នាក់ដោយសារពស់ចឹក នៅក្នុងបរិវេណ សាលាវិទ្យាល័យថ្មស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នាថ្ងៃទី៤ ខែតុលាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។
ជនរងគ្រោះ ឈ្មោះប៉ែន វណ្ណនី មានមុខរបរជាគ្រូបង្រៀន ក្រោយពីម៉ោងសម្រាកគាត់ បានចេញធ្វើពលកម្មត្រាយព្រៃ សម្អាតទីធ្លាជាប់របងសាលារៀន ស្រាប់តែជួបរឿងបែបនេះ ដោយពស់ពស់វែករនាមចឹក នៅនិងកន្លែងកើតហេតុខាងលើ។
ហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋនិងប្រជាកាពារដែលចូលរួមក្នុងកម្មវិធីវេទិការសាធារណ: ស្ថិតក្នុងបរិវេណវត្តថ្មស ប្រទះឃើញដួលសន្លប់ធ្លាក់ពីលើម៉ូតូនៅមុខខ្លោងទ្វារវត្ត ខណៈដែលភរិយាជនរងគ្រោះបំរុងឌុបជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ថ្មស ហើយក៏បានរាយការណ៍មកមន្ត្រីជំនាញ ដែលមានវត្តមានក្នុងវេទិការ ដើម្បីបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រែអំបិលជាបន្ទាន់ ខណ:មណ្ឌលសុខភាពឃុំថ្មពុំមានឧបករណ៍បច្ចេកទេសនិងថ្នាំបន្សាបសម្រាប់ប្រើប្រាស់។
តាមការបញ្ជាក់ពីគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព ថ្មស បានអោយដឹងថាជនរងគ្រោះបានដឹងខ្លួន នៅពាក់កណ្តាលផ្លូវមុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ ខណ:ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ បែកគ្រាប់ឈាមពេញខ្លួន ។
ស្ថិតក្នុងស្ថានដ៏ធ្ងន់ធ្ងរនេះត្រូវបានលោក អូន សារុន ប្រធានមណ្ឌលសុខភាពឃុំថ្មស អះអាងថា សភាពនៃអ្នកជំងឺអាចមានសង្ឃឹមខ្លះៗហើយ៕
មតិយោបល់