ព័ត៌មានជាតិ

បុគ្គលិកហាងសម្រស់ចំប៉ីសៀមរាបម្នាក់ដេកស្លាប់ក្នុងហាងសង្ស័យ…

សៀមរាប: ករណីបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ នៅហាងសម្រស់ចំប៉ីសៀមរាប បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៤ ខែ តុលា ឆ្នាំ ២០១៩ ក្នុងបន្ទប់ វីអាយភី(VIP) លេខ៣ ស្ថិតនៅក្រុមទី៥ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សពជនរងគ្រោះខាងលើ មានឈ្មោះ ទេព ផ្លាក់ទីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាអ្នកលើកម្អូប(រត់តុ)ក្នុងហាងសម្រស់ចំប៉ីសៀមរាប បច្ចុប្បន្នស្នាក់នៅក្នុងហាងខាងលើ មានស្រុកកំណើតនៅភូមិ ទឹកថ្លា ស្រុក សេរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
តាម ការសាកសួរបំភ្លឺរបស់សាក្សី ជាបុគ្គលិកបំរើការដូចគ្នាបានឲ្យដឹងថា សាកសពគាត់ មានជំងឺរប្រចាំកាយដូចជាទឹកនោមប្រៃឡើងជាតិអាស៊ីតខ្លាំង នឹងមានជំងឺរលាកសួត ។
តាមការពិនិត្យសព របស់សមត្ថកិច្ចជំនាញ ដោយពុំមានស្នាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ ការសន្និ ដ្ឋានសពស្លាប់ដោយសារ(ខ្យល់គ) ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់