ព័ត៌មានជាតិ

រន្ធត់ណាស់!ស្លាប់២នាក់ទៀតហើយដោយរន្ទះបាញ់ នៅផ្ទះក្នុងក្នុងភូមិព្រែក២

ពោធិ៍សាត់: ជនរងគ្រោះ២នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសារ រន្ទះបាញ់មកឆក់យកជីវិត បណ្តាលឲ្យស្លាប់ភ្លាមៗ ខណ:កំពុងជ្រកភ្លៀង នៅក្រោមផ្ទះទុកចោល ដែលផ្ទះនោះ ក៍ធ្លាប់រន្ទះបាញ់ម្តងរួចមកហើយដេរ។
ករណីខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយកើតហេតុសាកសពត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់