សៀមរាបៈ កាលពីវេលាម៉ោង ៥ និង១០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅចំណុចភូមិត្រពាំងខាងត្បូងវត្តពោធ៏សុវណ្ណរាម ប្រហែលចម្ងាយ ៥៥ម៉ែត្រ ស្ថិតក្នុងភូមិរណ្ដាស ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឌឿន ហ៊ុត ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ៖ ស្រវឹងស្រា ដើរទៅដាក់ម៉ង ក៏លង់ទឹកស្លាប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ ពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់