ព័ត៌មានជាតិ

ស្រីស្រស់ទំនងជាស្រវឹងស្រា បើករថយន្តស៊េរីទំនើប បុកចូលផ្ទះវីងវេរលុយរងការខូចខាត

ភ្នំពេញ: នារីរូបស្រស់ស្អាតពីរនាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង ក្នុងល្បឿនមធ្យម ជាន់ហ្គាច្រឡំហ្រ្វាំង ជ្រុលទៅបុកទ្វារផ្ទះវីងវេលុយ មួយកន្លែង រងការខូចខាត តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ កែងនិងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមនារីដែលបើករថយន្តទំនើបម៉ាក RUSn មិនមានស្នាកលេខទើបតែទិញ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ គាត់បានឈប់រញ៉ែបម្រុងបត់ឆ្វេង ទៅផ្លូវ២៥៥ ហើយគាត់បានច្រទ្បំជាន់ហ្គាថាហ្វ្រាំង បណ្ដាលឲ្យរថយន្ត ជ្រុលទៅបុកទ្វារផ្ទះពលរដ្ឋ រងការខូចខាតមួយចំហៀង តែសំណាងល្អ មិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុ ដោយមិនបះពាល់សម្បត្តិរដ្ឋ ទើបឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ដោយសន្តិវិធី គឺខាងរថយន្តបង្កព្រមសងសំណងការជួសជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់