ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់ ប្រមូលម្ដុំគ្នាប្រើគ្រឿងញៀន នៅផ្ទះទុកចោលមួយកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតភូមិដេគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ៨រូបរួមមាន៖
១/ឈ្មោះ ឃីម ដាវិត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករសំណង់។
២/ឈ្មោះ មឿន វណ្ណះ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរនៅផ្ទះ។
៣/ឈ្មោះ រិន្ទ ដាវ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ ដឹកគោ។
៤/ឈ្មោះ ង៉ូ វាសនានិមុត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ។
ទាំង៤នាក់ រស់នៅភូមិ/សង្កាត់ខាងលើ។
៥/ឈ្មោះ អ៊ិន ចាន់ថន ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
៦/ឈ្មោះ សាំង ស្រីកា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៧/ឈ្មោះ ជឿន ចាន្ធី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិតាគាត ឃុំពារាំង ស្រុកពារំាង ខេត្តព្រៃវែង។
៨/ឈ្មោះ លាង សុខម៉ី ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ ធ្វើការក្នុងខារ៉ាអូខេ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទដៃ១គ្រឿង
-សម្ភារៈសម្រាប់សេពសារធាតុញៀនមួយចំនួន
-ម៉ូតូ១គ្រឿងម៉ាក ZOOMER.X ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1DK-0112។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ច បញ្ជូនទៅការិយាល័យគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់