ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងករណីគ្រឿងញៀន ដកហូតបានសម្ភារ:មួយចំនួន។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ ព្រឹក ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០៧ ស្ថិតនៅត្រង់ចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១ឈ្មោះ ថន ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមានស្រុកកំណើតនៅភូមិឈូករំដួល ស្រុកសន្ទុក ខេត្តកំពង់ធំ និងជនសង្ស័យទី២ឈ្មោះ ណៃ ប៊ុនឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចទទួលបានសហការពីប្រជាពលរដ្ឋ ថាមានជនសង្ស័យ២នាក់ មានការពាក់ព័ន្ធនឹងករណីគ្រឿងញៀន ទើបធ្វើការបើកការស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនបាន និងដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្ត បញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់៕

//youtu.be/xAJVAe9Q-XU

មតិយោបល់