ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ាហុងកុង ប្រមូលផ្តុំគ្នាប្រឆាំងនឹងការហាមឃាត់មិនឱ្យពាក់ម៉ាស់

ចិនៈ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌល ទីក្រុងហុងកុង រួមទាំងសង្កាត់ជាច្រើនទៀត ដើម្បីសម្តែងការប្រឆាំងទៅនឹងបម្រាមថ្មី លើការពាក់ម៉ាស់ អំឡុងពេលបាតុកម្ម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

លោកស្រី ​Carrie Lam​ នាយក​ប្រតិបត្តិ​ក្រុង​ហុងកុង បាននិយាយថា បម្រាមនេះ បានចូលជាធរមាននៅថ្ងៃសុក្រ បន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រ ដែលវាបានបណ្ដាលឲ្យមានការប៉ះទង្គិចរវាងប៉ូលិស និងបាតុករ ហើយជារឿយៗ បានក្លាយជាហិង្សាអស់រយៈជាច្រើនខែកន្លងមកនេះ។

ដោយលោកស្រី Lam មានប្រសាសន៍ថា ក្នុងនាមជារដ្ឋាភិបាល ប្រកបដោយការ ទទួលខុសត្រូវ យើងមានកាតព្វកិច្ច ប្រើប្រាស់គ្រប់មធ្យោបាយដែលមាន។ ការសម្រេចចិត្ត ដើម្បីយកបទបញ្ញត្តិនេះ គឺជាការលំបាកមួយ ប៉ុន្តែចាំបាច់ផងដែរ សម្រាប់ផលប្រយោជន៍សាធារណៈ។

ការហាមឃាត់នេះ អាចត្រូវបានត្រួតពិនិត្យដោយអង្គនីតិបញ្ញត្តិ នៅពេលដែលមាន ការសម្រុះសម្រួលឡើងវិញ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍៕

មតិយោបល់