ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវរថយន្តធំ ២គ្រឿង គៀដួលចូលក្រោមរថយន្តរងរបួសធ្ងន់

បាត់ដំបង: កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ២គ្រឿង និងម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៥៧A ត្រង់ចំណុចក្រុមទី៣ ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាក hyundai ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-7626 បើកបរក្នុងទិសដៅ ពីកើតទៅលិចបានប៉ះ និងម៉ូតូ១គ្រឿង បើកបរក្នុងទិសដៅស្របគ្នា ម៉ាក honda dream ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកខ ប/ប1V-6006 បើកបរដោយឈ្មោះ អៀវ គឹមតុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច រួចរថយន្តនោះរេចង្កូតទៅប៉ះ និងរថយន្តម៉ាក FuSo យីឌុបដឹកទំនិញ១គ្រឿងទៀតពាក់ស្លាកលេខ 3A-2720
បណ្ដាលឲ្យម៉ូតូ១គ្រឿង ដួលចូលក្រោមរថយន្ត។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់