ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដួលបាក់ករងការខូចខាត តែអ្នកឃើញហេតុការណ៍ថា ឡានបើកប៉ះបណ្តាលឲ្យដួល

ភ្នំពេញៈ នៅវេលាម៉ោង០៣ និង២៨ នាទីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បណ្តាលឲ្យដួលបាក់កម៉ូតូ ម្ចាស់រងរបួសស្រាល ប៉ុន្តែអ្នកឃើញហេតុការណ៍ថា ឡានបើកប៉ះបណ្តាលឲ្យដួល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាម បណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ០២១ ពាក់ស្លាកលេខកណ្តាល 1AC-0570 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានបើកបរប៉ះម៉ូតូរបស់គាត់ បណ្តាលឲ្យដួលបាក់កម៉ូតូ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯម្ចាស់បានរងរបួសស្រាល ។ ប៉ុន្តែករណីនេះ ម្ចាស់រងគ្រោះបាននិយាយថា គាត់ជិះម៉ូតូសុខៗ ស្រាប់តែដួលដោយខ្លួនឯង បណ្តាលឲ្យបាក់បែកខូចខាត ហើយគាត់ក៏បានរងរបួស ផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ។

បន្ទាប់មកក៏មានវត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងសាកសួរ ។ ដោយសារករណីខាងលើនេះ ពុំមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស សមត្ថកិច្ចលោកក៏បានវិលត្រលប់ទៅវិញ ។ ចំណែកឯជនរងគ្រោះ ក្រោយពេលកើតហេតុ បានលើកម៉ូតូរបស់ខ្លួនដាក់លើរ៉ឺម៉កយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់