ព័ត៌មានជាតិ

ម្ចាស់រថយន្តមួយចំនួន នៅតែមិនរាងចាល ទោះបីជាមានការបញ្ជូន និងផាកពិន័យក៏ដោយ

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០នាទី កម្លាំងសណ្តាប់ធ្នាប់ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់ រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅ ផ្លូវលេខ៣៣៦(ផ្សារដើមគរ) មហាវិថីកម្ពុជាក្រោម ផ្លូវលេខ ៥៩៨ ផ្លូវលេខ ៣១៥ និងរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារធំថ្មី នៅពេលល្ងាចនៅមុខណាហ្គាវើល ចំពោះរថយន្ដដែលឈប់ចត នៅលើផ្លូវដែលល្មើសនឹងស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាសទិស ឈប់ចតកន្លែងរថយន្តក្រុង។

ជាលទ្ធផលរថយន្តចំនួន០១គ្រឿង ត្រូវបានបញ្ជូនទៅរក្សារទុក និងធ្វើការផាកពិន័យនៅការិយាល័យ៕

មតិយោបល់