កំពង់ចាមៈ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយជំនាញស្រុកជើងព្រៃ ស្រុកបាធាយ និងជំនាញអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៩នាក់ ស្ថិតនៅចំណុច ភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ជីម រ៉ាម៉ន ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
២-ឈ្មោះ យុទ្ធ ឈីត ភេទប្រុស សញ្ជាតិខ្មែរ អាយុ ១៩ឆ្នាំ រស់នៅភូមិ សង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
៣-ឈ្មោះ លុយ សុភារ័ត្ន ភេទប្រុស សញ្ជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៤- ឈ្មោះ យឺន សុខម៉េង ភេទប្រុស សញ្ជាតិខ្មែរ អាយុ ៣១ឆ្នាំ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
៥-ឈ្មោះ ជុំ ថានុត សញ្ជាតិខ្មែរ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៦-ឈ្មោះ ស៊ឹម ណយ សញ្ជាតិខ្មែរ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៧-ឈ្មោះ ផាន នីដា សញ្ជាតិខ្មែរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៨-ឈ្មោះ សែម ចិន្តា សញ្ជាតិខ្មែរ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៩-ឈ្មោះ ជុំ ពិសី សញ្ជាតិខ្មែរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
រឹបអូសវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌ សង្ស័យជាថ្នាំញៀនចំនួន ១៨កញ្ចប់
-ធំ០៣កញ្ចប់ មធ្យម០៤កញ្ចប់ តូច១១កញ្ចប់
-ម៉ូតូចំនួន ០៤គ្រឿង
-ទូរស័ព្ទដៃចំនួន ១០គ្រឿង
-ដាវចំនួន ០២ដើម៕
មតិយោបល់