កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមចោរមិនស្គាល់អត្តសញ្ញាណ មួយក្រុម បានធ្វើសកម្មភាព លួចគោរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី។
តាមរបាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៀង សំអាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំកើតហេតុ បាត់បង់ គោញីចំនួន០២ក្បាល។
តាមដំណើររឿង បានឲ្យដឹងថា កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះបានយកគោ ទៅចងក្នុងក្រោល ដល់វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះបានឡើងដេកលើផ្ទះ រហូតដល់ម៉ោង២៣និង៣០នាទី ជនរងគ្រោះ ចុះមកមើលគោ ស្រាប់តែបាត់គោអស់ពីក្រោល ក៏ដាស់ប្រពន្ធដើររក តែរកមិនឃើញរហូតដល់ម៉ោង៥និង០០នាទី ក៏ឃើញគោទាំង២ក្បាល នៅក្នុងចំការស្វាយឈ្មោះ វួច នៅភូមិដុល ឃុំសន្លុង ត្រូវចោរពន្លះយកសាច់ នៅសល់តែដងខ្លួន ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុង កម្លាំងផ្នែកចំនាញសហការចុះស្រាវជ្រាវដើម្បី ឈានទៅរកកំណត់ មុខសញ្ញាជនសង្ស័យ៕
មតិយោបល់