ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាលើបញ្ហា រៀបចំចិញ្ចើមផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់ ភ្នំពេញថ្មី

ភ្នំពេញ: នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលនៃគណ:អភិបាលខណ្ឌសែនសុខបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាលើបញ្ហារៀចចំចិញ្ចើមផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់ភ្នំពេញថ្មី ដោយមានការចូលរួមពី លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី លោកមេភូមិភ្នំពេញថ្មី តំណាងក្រុម ហ៊ុន T-RO និងតំណាងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោក ប៉ឹល កុសល បានលើកថា សាលាក្រុងបានធ្វើផ្លូវបេតុងបានស្អាត និងមានគុណភាពល្អ ហើយដូច្នេះ សូមបងប្អូនទាំងអស់មេត្តាជួយសហការណ៍ល្អ ដាក់កូរ៉ូឡាមុខផ្ទះ ឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ កាន់តែល្អប្រសើរឡើង។ លោកបន្តទៀតថា តំណាងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់រៀបចំនិងដាក់ការ៉ូឡាទៅតាមស្តង់ដារ និងរួចរាល់ទៅតាមពេលវេលាដែលបានកំណត់។

កិច្ចពិភាក្សាចុងក្រោយដោយ តំណាងប្រជាពលរដ្ឋ និងតំណាងក្រុម ហ៊ុនបានឯកភាពគ្នាក្នុងតម្លៃ៩ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

លោក ប៉ឹល កុសល សម្ដែងក្តីរំភើប និងថ្លែងអំណរគុណចំពោះការឯកភាពគ្នារវាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន ព្រោះបងប្អូនបានចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន៕

មតិយោបល់