បង់ក្លាដេសៈយ៉ាងហោចណាស់មនុស្ស៨ នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន ពេលដែលទូកលិចនៅបង់ក្លាដែសកាលពីថ្ងៃសៅរ៍ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដានេះ។
អ្នករួចផុតជីវិតបាននិយាយថាទូកដែលអាចផ្ទុកអ្នកដំណើរប្រមាណជា២៥នាក់ ទៅ ៣០នាក់ បានលិចនៅក្នុងទន្លេ Arial Kha នៅស្រុក Narsingdi ជិតរដ្ឋធានីដាកា នៅរសៀលថ្ងៃសៅរ៍បន្ទាប់ពីវាត្រូវបានព្យុះបក់បោក។
មន្ត្រីប៉ូលិសនៅក្នុងស្រុកបាននិយាយថា មកដល់ពេលនេះមានអ្នកស្លាប់៨នាក់ ។
សាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់សព និងអ្នកបាត់ខ្លួនបាននាំគ្នាមករងចាំនៅមាត់ទន្លេដែលទូកបានលិចរាប់រយនាក់ ។
អ្នកមុជទឹកពីកងពលតូចពន្លត់អគ្គីភ័យនិងការពារស៊ីវិល កងកម្លាំងជើងទឹក និងឆ្មាំការពារតំបន់ឆ្នេរកំពុងតែព្យាយាម រកអ្នកបាត់ខ្លួននៅកន្លែងដែលទូកបានលិច៕

មតិយោបល់