ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំថៃ បានបំបាក់កម្ពុជា ៣ទល់និង០ គ្រងលេខ៣ពានរង្វាន់ AFF U16 Championship ឆ្នាំ២០១៦។
៣គ្រាប់របស់ថៃ រកបាននៅវគ្គទីមួយដោយកីឡាករ KAMINTHONG នៅនាទីទី១២ KORWITCH TASA នាទីទី២០ និង PRASONGPORN នាទីទី៣៨។ ចំណែកវគ្គទី២ពុំមានស៊ុតបញ្ចូលទីគ្នាឡើង។
ជ័យជម្នះនេះ បានជួយឲ្យក្រុមជើងឯកឆ្នាំ២០១៥ថៃ បានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ឯកម្ពុជា បានហក់មកលេខ៤ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។







មតិយោបល់