ព័ត៌មានជាតិ

ប្ដីចិត្តល្អ សុខចិត្តលះបង់ប្រពន្ធឲ្យមិត្តភក្តិ ក្រោយដឹងថា អ្នកទាំង២ លួចសហាយស្មន់គ្នា

ភ្នំពេញៈ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់ កើតទុកមិនសុខចិត្តដឹកដៃប្រពន្ធ ទៅកាន់ស្នងការនគរបាលស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីជាប្រពន្ធឈ្មោះ ខប ដាលិន អាយុ ២០ឆ្នាំ មុខរបរ រត់តុ ស្នាក់នៅបន្ទប់ជួល ជាមួយប្តី នៅម្តុំវត្តទួលទំពូង ផ្លូវលេខ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន។ ជនបង្កឈ្មោះ នី អាយុប្រហែលជាង ២០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅបន្ទប់ជួល នៅផ្សារស្ទឹងមានជ័យចាស់ ។

ដំណើររឿង៖ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨យប់ ជនរងគ្រោះ និងប្រពន្ធ រួមទាំងជនបង្ក ដែលជាមិត្តរាប់អានគ្នាជិត ១០ឆ្នាំមកហើយនោះ នាំគ្នាផឹកស៊ីនៅបន្ទប់ជួលរបស់ខ្លួន ពេលនោះជនរងគ្រោះ ស្រវឹងបានចូលដេកមុន សល់តែប្រពន្ធ និងជនបង្កអង្គុយផឹកជាមួយគ្នា ខណៈជនរងគ្រោះដឹងខ្លួនវិញ បាត់ទាំងប្រពន្ធ បាត់ទាំងជនបង្ក នាវេលាព្រឹកឡើង ទើបឃើញអ្នកទាំង២ ត្រឡប់មកវិញកើតចិត្តសង្ស័យ ក៏លួងប្រពន្ធសួរ ហើយនារីជាប្រពន្ធ បានប្រាប់ប្ដីដោយមិនលាក់លៀមថា ខ្លួនបានទៅដេកជាមួយជនបង្កនៅបន្ទប់ជួល ឯស្ទឹងមានជ័យចាស់ គ្រាន់តែឮដូចនេះ ជនរងគ្រោះស្ទើរក្អួតឈាម ក៏នាំប្រពន្ធទៅស្នងការដ្ឋាន រៀបរាប់ប្រាប់សមត្ថកិច្ចថា បើប្រពន្ធរបស់ខ្លួន ព្រមទៅរស់នៅជាមួយមិត្តភក្តិ គាត់មិនរករឿងប្តឹងផ្តល់អ្វីនោះទេ ខ្លួននឹងប្រគល់ប្រពន្ធឲ្យមិត្តគាត់ទៅចុះ។

ក្រោយមក នារីជាប្រពន្ធមិនព្រម សុខចិត្តបន្តរស់នៅជាមួយប្តី ហើយក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដល់ជនបង្កដែលល្បួងនាងយកទៅរួមរ័ក្ស ៕

មតិយោបល់