កណ្ដាលៈ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី មានករណីហិង្សាចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជៀវ រដ្ឋនី ហៅតូច ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករយឿត្រី មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ជិន រ៉ានឿន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន) ។
ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម ។
វត្ថុតាងចាប់យក៖ គ្មាន។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះកង់ពីផ្ទះរបស់ខ្លួនតាមផ្លូវបេតុងទៅផ្ទះឈ្មោះ ចេវ រិន ភេទ ប្រុស នៅជាប់ផ្លូវជាតិលេខ៥ ពេលទៅដល់មុខផ្ទះមិនមានមនុស្សនៅ ក៏ជិះកង់ត្រឡប់មកវិញ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ បានដើរចេញមក ហើយវាយជនរងគ្រោះដែលកំពុងជិះកង់ពីក្រោយចំនួន ២ដៃ ហើយជនរងគ្រោះ ក៏បានផ្តួលកង់ចោលរត់មកផ្ទះរបស់ខ្លួន មួយសន្ទុះជនរងគ្រោះ បានដើរទៅយកកង់វិញ ស្រាប់តែត្រូវជនសង្ស័យ វាយម្តងទៀត ចំលើមុខ បណ្តាលឲ្យដួលរលាត់ចិញ្ចើមខាងស្តាំ និងត្រូវរងរបួសកែងដៃខាងស្តាំ ហើយជនរងគ្រោះក៏បានរត់ចោលកង់ម្តងទៀត ។ លុះដល់ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ ម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់