ព័ត៌មានជាតិ

កុំចេះតែហ៊ាន! បុរសម្នាក់ ទៅចាប់គេថើបទាំងថ្ងៃ ត្រូវខាងស្រីប្តឹង ឲ្យប៉ូលីសចាប់វ៉ៃខ្នោះ…

កណ្តាល: ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤និង១០នាទីនៅចំនុច ផ្ទះឈ្មោះ ឃុន ណេង នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កែវ ស្រី ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។
ជនសង្ស័យឈ្មោះ អឿ គីមយាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ
រស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករ ។
តាមប្រភពព័ត៌មាន នៅថ្ងៃកើតហេតុខាងលើ
មានឈ្មោះ កែវ ស្រី បានជិះម៉ូតូពីផ្ទះនៅភូមិពោធិកណ្តាល មកផ្ទះឈ្មោះឃុន ណេង ភេទស្រី នៅភូមិពោធិ៍លើ ដើម្បីប្រមូលលុយតុងទីន ពេលដែលកំពុងតែឈរនិយាយគ្នាជាមួយឈ្មោះ ឃុន ណេង ស្រាប់តែមានឈ្មោះ អឿ គីមយាង បានមកចាប់អោបថើបឈ្មោះកែវ ស្រី
ពេលនោះឈ្មោះកែវ ស្រី បានប្រតាយប្រតប់ និងទាញយកខ្សែភ្លើងវ៉ៃទៅលើឈ្មោះអឿ គីមយាង រួចដើរចេញមកផ្លូវ។
ក្រោយពីបានទទួលព័ត៌មានខាងលើកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុហើយបានកោះហៅឈ្មោះអឿ គីមយាង មកសាកសួរដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់