ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីរក្សាទុក ជួញដូរ និងសមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប: ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍០៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង១៦ និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការ ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកម្រើក និងកម្លាំងប្រជាការពារ សង្កាត់គោកចក បានចុះបង្ក្រាបបទរក្សាទុកជួញដូរ និងសមគំនិតជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចនៅលើដងផ្លូវ និងនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុង​/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៣នាក់ ស្រី ០១នាក់។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ២៧កញ្ចប់ធំ ស្មើនឹងទំងន់ ៤៨៦,៥៣ ក្រាម (ទម្ងន់សុទ្ធ ) ថ្នាំគ្រាប់យ៉ាម៉ាសញ្ញាW.Y ចំនួន ៦៣គ្រាប់ ស្មើនឹងទម្ងន់ ២,៤(ទម្ងន់សុទ្ធ) សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃ ចំនួន ០១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូន និងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

មតិយោបល់