ព័ត៌មានជាតិ

Update៖ ផ្អើលយប់មិញ! អគ្គិភ័យឆេះលុចស៊ីស ១គ្រឿង នៅខណ្ឌសែនសុខ

ភ្នំពេញ: នៅវេលាម៉ោង ០៦ និង៣០នាទីល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ មានអគ្គិភ័យឆេះរថយន្តមួយគ្រឿង កើតឡើងនៅតាមបណ្តោយផ្លូវ បេតុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ ឡុង គឹមសាន ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កសិករ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។ ឆេះខូចខាតសម្ភារ:៖ ឆេះរថយន្ត Lexus RX 300 ចំនួន ១គ្រឿងអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ករណីនេះ រថយន្តការិយាល័យអគ្គិភ័យ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង ១៩ និង០០នាទីយប់នាថ្ងៃទីខែឆ្នាំដដែល៕

មតិយោបល់