ព័ត៌មានជាតិ

បុរសម្នាក់ ចងកសម្លាប់ខ្លួន ព្រោះគិតថាពេលដែលស្លាប់ទៅនឹងកើតជាទេវតា!..

ត្បូងឃ្មុំៈ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន បានទទួលព័ត៌មានមានករណីបុរសម្នាក់ធ្វើអត្តឃាតដោយយកខ្សែអង្រឹងចងកសម្លាប់ខ្លួន នៅលើរបស់ផ្ទះរបស់ឈ្មោះ បៀន ផល ភេទប្រុស អាយុ៣២ឆ្នាំ (ពោះម៉ាយ) រស់នៅភូមិក្រវៀនជើង ឃុំជាំជើង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ បៀន ខ្លី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព និងសាកសួរព័ត៌មាន ហើយក៏ទទួលបានការបំភ្លឺពីប្អូនប្រុសបង្កើតជនរងគ្រោះឈ្មោះ បៀន ផល ថាបងប្រុសគាត់ជាមនុស្សមានជំងឺសសៃប្រសាទ។ ហើយគាត់បានបញ្ជាក់បន្ថែមថា បងគាត់បានចេញពីផ្ទះទៅរស់នៅឯខេត្តក្រចេះ រយៈពេល៣ឆ្នាំមកហើយ រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ បងប្រុសខ្លួនបានត្រលប់មករស់នៅជាមួយវិញ ក្នុងសភាពជាមនុស្សនិយាយរវើរវាយ ហើយតែងនិយាយផ្តេសផ្តាសថា ពេលដែលគាត់សម្លាប់ខ្លួនទៅនឹងកើតជាទេវតា។ រហូតមកដល់ថ្ងៃកើតហេតុវេលាយប់ (មិនចាំម៉ោង) គាត់បានងើបពីក្រោមពីតំណេកបទជើងតូចស្រាប់តែឃើញបងប្រុសខ្លួនចង-កនឹងខ្សែគោនៅចំកណ្តាលផ្ទះ។

ក្រោយពីបានពិនិត្យលើខ្លួនសាកសពជនរងគ្រោះ និងការបំភ្លឺពីប្អូនប្រុសជនរងគ្រោះ សមត្ថកិច្ចយើងបានបញ្ជាក់ឲ្យឃើញ គឺស្នាមនៅនឹងកដែលរឹតដោយខ្សែគោ និងមិនមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ពាក់ព័ន្ធករណីឃាតកម្មនោះទេ រួចកម្លាំងយើងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់