ព័ត៌មានជាតិ

ជនសង្ស័យបង្កអសន្តិសុខក្នុងភូមិ និងជាមុខសញ្ញាប្លន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធទៅនឹងករណី ប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខ នៅក្នុងភូមិ ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចនៅពេលយប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោស។

ជនសង្សយ័ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

យោងការបញ្ជាក់ពីមន្រ្តីពន្ធនាគារខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ មានម្នាក់ គឺជាមុខសញ្ញាចោរប្លន់ ទើបចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ហាយ សុផារ៉ា ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ ឈ្មោះ គង់ ដារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (មុខសញ្ញាចោរប្លន់) ។
៣/ ឈ្មោះ គង់ ណេត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
៤/ ឈ្មោះ ផេង ណារិទ្ធ ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ៕

មតិយោបល់