ព័ត៌មានជាតិ

រថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ រេ​ចង្កូត​បុក​ម៉ូតូ​ ​បណ្តាល​ឲ្យ​ស្លាប់ម្នាក់ និងរបួសធ្ងន់​ម្នាក់​

​កំពង់ស្ពឺ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ ម៉ាក​ HYUNDAI​ និង​ម៉ូតូ​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​របួសធ្ងន់​ម្នាក់​ នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៩​និង​២០​នាទី​ នៅ​លើ​ផ្លូវ​លេខ​៥៣​ ក្រាល​កៅស៊ូ​ ចន្លោះ​គីឡូម៉ែត្រ​ លេខ​៥៥-៥៦​ ។​

​ជន​រង​គ្រោះ​​អ្នកបើកបរ​ម៉ូតូ​៖ ១.ឈ្មោះ​ ម៉ៅ​ សូ​យ​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ របួសធ្ងន់ ​។​ ២.​ឈ្មោះ​ ផល​ វណ្ណ​លៀង​ ភេទ​ប្រុស​ អាយុ​៧​ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ត្រូវជា​កូន​របស់​ឈ្មោះ​ ម៉ៅ​ សូ​យ ​។​ ៣.​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ឃឿ​ន​ ឃុ​យ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ បាន​ឃាត់ខ្លួន​នៅ​កន្លែង​កើតហេតុ ​។​

​ក្រោយ​ពី​កម្លាំង​ជំនាញ​ធ្វើការ​វាស់វែង​រួច ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​កសាង​សំណុំរឿង ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បន្ត​និ​តិ​វិធី ​។​ ចំពោះ​ម៉ូតូ​ និង​ រថយន្ត​យក​មក​រក្សាទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ ៕​

មតិយោបល់