កំពង់ឆ្នាំងៈ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទីព្រឹក មានករណីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅភូមិជំទាវ ឃុំច្រេស ស្រុករលាប្អៀរ។
ជនរងគ្រោះឈ្មោះ អៀម ផល្លិក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ បានយកខ្សែគោ ចង.កនៅលើដើមស្តៅខាងកើតផ្ទះ ចម្ងាយប្រហែល៣០ម៉ែត្រ។
មូលហេតុ៖ មានជំងឺប្រចាំកាយ (សរសៃប្រសាទ)។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់