ព័ត៌មានជាតិ

Toyota ម៉ូ​ដែល Sienna និង Lexus GS 350 ត្រូវ​បាន​ប្រមូល​ព្រោះ​បញ្ហា​សំបក​កង់ និង​ហ្វ្រាំង​

​ក្រុមហ៊ុន​ផលិត​រថយន្ត Toyota Motor បានប្រកាស​ប្រមូល​រថយន្ត​ម៉ូ​ដែល Sienna ស៊េរី​ឆ្នាំ ២០០៤-២០១១ ចំនួន ៣៧០.០០០​គ្រឿង ដោយសារ​តែ​បញ្ហា​សំបក​កង និង​ម៉ូ​ដែល Lexus GS 350 ស៊េរី​ឆ្នាំ ២០១៣ ចំនួន ១០.៥០០​គ្រឿង បញ្ហា​ហ្វ្រាំង​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់ថា រថយន្ត​ម៉ូ​ដែល Sienna នោះ​ចេះ​តែ​មាន​បញ្ហា​ទៅលើ​សំបក​កង់​ដែល​ដាក់​ភ្ជាប់​នៅ​ពីក្រោម​រថយន្ត​សម្រាប់​ផ្លាស់ប្ដូរ ចំណែក​រថយន្ត​ម៉ូ​ដែល Lexus GS 350 ស៊េរី​ឆ្នាំ ២០១៣ វិញ​ចេះតែ​ចាប់​ហ្វ្រាំង​ដោយ​ខ្លួនឯង ហើយ​វា​មិន​លោត​ភ្លើង​បង្ហាញ​ប្រាប់​ដល់​រថយន្ត​ដែល​បើក​ពីក្រោយ​។​

​សម្រាប់​បញ្ហា​ទាំង​ពីរ​នេះ ត្រូវបាន​ក្រុមហ៊ុន​អះអាងថា ពុំ​មាន​បង្កើត​ជា​គ្រោះថ្នាក់ រងរបួស ឬ​ស្លាប់​នរណា​ម្នាក់​ឡើយ​។ កាលពី​ខែ​មេសា ឆ្នាំ ២០១០ ក្រុមហ៊ុន Toyota ក៏​បាន​ប្រកាស​ប្រមូល​រថយន្ត​ដឹក​ទំនិញ​ដែល​ផលិត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៤-២០១០ ក្នុង​ករណី​ដូច​គ្នា​នេះ​ផងដែរ​៕​
Toyota-Recall

មតិយោបល់