ព័ត៌មានជាតិ

ផ្អើលថ្ងៃមិញ! ប្រទះឃើញសពទារកអាយុប្រហែលមួយខែ គេដាក់ក្នុងស្បោង ប្លាស្ទិចយកមកបោះចោល ក្នុងស្រះទឹក

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង០០នាទី មានករណីពលរដ្ឋប្រទះឃើញសពទារកអាយុប្រហែលមួយខែ ត្រូវបានគេដាក់ក្នុងស្បោង ប្លាស្ទិច ពណ៌ខ្មៅ យកមកបោះចោល ក្នុងស្រះទឹក ស្ថិតក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ក្រោយទទួលបានដំណឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលប្អេរ សហការជាមួយកម្លាំងផ្នែកជំនាញ អធិការដ្ឋាន ដើម្បីត្រួតធ្វើពិនិត្យកោសល្យវិច័យតាមនីតិវិធី ។

ក្រោយពិនិត្យរួច បានបញ្ជាក់ថា នៅលើខ្លួនសពទារក ពុំមានស្នាមរបួសអ្វីឡើយ ហើយបានប្រគល់សពទារកនោះ ទៅលោកមេភូមិ ដើម្បីយកទៅបញ្ចុះនៅវត្តក្ដីត្នោត តាមប្រពៃណី៕

មតិយោបល់