ព័ត៌មានជាតិ

ប្រយត្ន័ផងបងប្អូន! សមត្ថកិច្ចដុតកម្ទេចចោលនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទជាច្រើនមុខ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ ដែលរឹបអូសបាននៅតាមផ្សារ​ និងតាមច្រកទ្វារកន្លងមកចំនួន១១០០គីឡូក្រាមក្នុងនោះក៏មានការចូលរួម ជាកិត្តិយសពី លោក ស៊ុ ណារុន អគ្គនាយករង​ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក លី សារី អភិបាលរងខេត្ត និងលោក សេង គឹមឡាក់​ ព្រះរាជអជ្ញាររង ខេត្តបន្ទាយមានជ័យ៕

មតិយោបល់