ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ករណីរថយន្តធុនធំ ២គ្រឿងបុកគាបជាប់ម៉ូតូ១គ្រឿង របួសមួយគ្រួសារ ដោយស្ថានភាពឪពុកធ្ងន់ធ្ងរពេក ពេលនេះទទួលមរណភាពហើយ

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៤៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងត្រង់ចំណុចផ្លូវមហាវិថីឈ្នះ(រង្វង់មូលទី១) ក្រុម០៨ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ភ្នំពេញ។

ជនរងគ្រោះ ទាំងប៤នាក់រួមមាន
១/ឈ្មោះ ពុធ សុធារ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាបុគ្គលិកនៅសណ្ឋាគារសុខា (ស្លាប់)។
២/ឈ្មោះ តេង រតនា ភេទស្រី អាយុ ២៩ឆ្នាំ (ប្រពន្ធ)។
៣/ឈ្មោះ ពុធ ស៊ីណារ៉ាត់ ភេទប្រុស អាយុ ៧ឆ្នាំ។
៤/ឈ្មោះ ពុធ ស៊ុ លីហ្សា អាយុឆ្នាំ ៦ឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមាន រថយន្តមួយគ្រឿងម៉ាក បែណដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3351 អ្នកបើកបរមិនស្គាលអត្តសញ្ញាណ (គេចខ្លួន) ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានកៀរជាមួយម៉ូតូម៉ាក scopy ពណ៍ស ស្លាកលេខ ភ្នំពេញ 1BK-2132 ជិះគ្នា ៤នាក់ លក្ខណគ្រួសារ ទៅប៉ះនិងរថយន្តមួយគ្រឿងទៀតម៉ាក hyundia ដឹកអេស្កា តៃកុងឡានមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ៤នាក់។

បច្ចុប្បន្ន ឪពុកបានស្លាប់បាត់បង់ជីវិត ចំណែកប្រពន្ធនិងកូន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់