ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៧នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះយកម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកក្រគរ កម្លាំងប៉ុស្តិ៍ឈើតុំ កម្លាំងប៉ុស្ដិ៍ក្បាលត្រាច កម្លាំងប៉ុស្ដិ៍កំពង់លួង កម្លាំងប៉ុស្ដិ៍អន្លង់ត្នោត ដឹកនាំដោយលោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះស្រាវជ្រាវមុខសញ្ញាគាស់ទ្វារផ្ទះលួច (ម៉ូតូចំនួន២គ្រឿង) នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា យោងតាមកំណត់ហេតុបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ធូ សុខគា ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ថានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនបានដាក់ម៉ូតូនៅក្នុងផ្ទះដូចសព្វដង ។ លុះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី ទើបដឹងថា មានចោរចូលគាស់ទ្វារផ្ទះយកម៉ូតូចំនួន២គ្រឿង ម៉ូតូម៉ាកសង ពណ៌ខ្មៅ ឆ្នាំ២០១៤ គ្មានស្លាកលេខ ម៉ូតូម៉ាកសង ពណ៌ខ្មៅ ឆ្នាំ២០១៩ គ្មានស្លាកលេខជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជាក់ស្ដែង ជាបន្តបន្ទាប់សរុបចំនួន០៧នាក់ ប្រុស ហើយបក្ខពួកជនសង្ស័យសារភាពថា បានប្រព្រឹត្តបទល្មើសជាច្រើនករណី ក្នុងស្រុកក្រគរ និងក្រុងពោធិ៍សាត់ ១ករណីឆក់ ២ករណីកាក់ម៉ូតូ ៣ករណីគាស់ផ្ទះយកម៉ូតូ ។

ទី១–ឈ្មោះ អួង ពុទ្ធា (ហៅគក) ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ធ្លាប់ធ្វើសកម្មភាពកាច់ក០៤លើក ឆក់០២លើក) ។ ២–ឈ្មោះ សារុន រតនា (ហៅរ័ត្ន) ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែររស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ធ្លាប់ធ្វើសកម្មភាពកាច់ក០៤លើក ឆក់០១លើក) ។ ៣–ឈ្មោះ មន សុមាន (ហៅមុយ) ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ ០១លើក ឆក់០១លើក) ។ ៤–ឈ្មោះ គុណ ឧត្ដម ភេទប្រុស អាយុ ១៩ ឆ្នាំ សញ្ជាតិខ្មែរ
រស់នៅភូមិកប៉ាសលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ធ្លាប់ធ្វើសកម្មភាពកាក់កម៉ូតូ០២លើក គាស់ផ្ទះ០១លើក ឆក់ ០២លើក) ។ ៥–ឈ្មោះ ហោ សារ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះ០១លើក ឆក់០១លើក) ។ ៦–ឈ្មោះ សឹង សីហា ភេទប្រុស អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិពេជ្រជោ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំ ពង់ឆ្នាំង (ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះ ០១លើក) ។ ៧–ឈ្មោះ ហ៊ុត កាង ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ទួលផលចោរកម្ម) ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥និង ២៧នាទី ដើម្បីរៀបចំនីតិវិធី ៕

មតិយោបល់