ព័ត៌មានជាតិ

ព្រោះខឹងប្រពន្ធសុំលែង! អ្នកលក់កាំបិតអារក.ខ្លួនឯង ឈាមបាញ់ដូចអារក.មាន់ ផ្អើលក្រុងសៀមរាប

សៀមរាប: កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង១០នាទី ត្រង់សចំណុចផ្លូវជាតិលេខ៦ ខាងកើតសាខាគយសៀមរាប ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាម មានករណីបុរសលក់កាំបិតម្នាក់ធ្វើអត្តឃាតខ្លួនឯង។

ជនរងគ្រោះឈ្មោះ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់កាំបិត មានស្រុកកំណើតភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង ប៉ុន្តែបច្ចុប្បន្នរស់នៅជាមួយថៅកែដំកាំបិតលក់ ឈ្មោះ រី រ៉វី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។

មូលហេតុ៖ ខឹងប្រពន្ធសុំលែងលះ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់